សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដោយបញ្ជាក់ថា សម្តេចបានជាពីជំងឺកូវីដ១៩ហើយ តែសម្តេចត្រូវការពេលសម្រាកបន្ថែម។
សម្តេចបានបង្ហោះសារយ៉ាងដូច្នេះថា “ទោះបីខ្ញុំជាពីជម្ងឺកូវីដ១៩ហើយក្តីតែខ្ញុំនៅត្រូវការពេលសម្រាកបន្ថែម។ ខ្ញុំសូមអធ្យាស្រ័យពីមិត្តភក្ដិបរទេស ពិសេសអគ្គរដ្ឋទូតមួយចំនួនដែលត្រូវចូលជួបខ្ញុំតាមកម្មវិធីគ្រោងទុកតែត្រូវបានលុបចោលវិញ។ សង្ឃឹមថានឹងជួបគ្នានៅពេលក្រោយទៀត”៕
