អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United បានខឹងសម្បារយ៉ាងខ្លាំងហើយកំពុងរៀបចំការដង្ហែក្បួនតវ៉ាដ៏ធំមួយនៅ Old Trafford ដើម្បីប្រឆាំងនឹងគ្រួសារ Glazer នៅថ្ងៃអាទិត្យ ហើយនឹងពាក់ពណ៌ខ្មៅដើម្បីសម្គាល់ពីរបៀបដែលក្លឹបកំពុង “ស្លាប់បន្តិចម្តងៗ”។
ព័ត៌មាននៃការតវ៉ាបានលកើតឡើងនៅមុនការប្រកួត Premier League របស់ក្លឹបទល់នឹងក្រុម Arsenal នៅថ្ងៃអាទិត្យ បន្ទាប់ពីមានការលេចចេញថាមានការកាត់ការងាររបស់សហម្ចាស់លោក Sir Jim Ratcliffe ត្រូវបានកំណត់ថានឹងកើនឡើងដល់បុគ្គលិករហូតដល់ ៤៥០ នាក់។
យោងតាមការប្រកាសរបស់ក្រុមអ្នកនាំពាក្យក្រុមអ្នកគាំទ្រតាំងពីឆ្នាំ ១៩៥៨ លោក Steve Crompton បានឱ្យដឹងថា៖ «ក្លិបកំពុងស្លាប់ៗម្តងបន្តិចនៅចំពោះភ្នែករបស់ពួកយើង ទាំងនៅក្នុង និងក្រៅទីលាន ហើយកំហុសគ្រប់យ៉ាង គឺស្ថិតនៅក្នុងគំរូនៃភាពដឹកនាំរបស់ម្ចាស់ក្លិបបច្ចុប្បន្ន»៕
