រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំលោកខាងលិចនៅទីក្រុងឡុងដ៍ថា មេដឹកនាំអឺរ៉ុប គ្រោងនឹងកោះប្រជុំសម្រាប់ការពិភាក្សាអំពីអ៊ុយក្រែន និងសន្តិសុខអឺរ៉ុបឱ្យបានញឹកញាប់ ពោលគឺរៀងរាល់ពីរឬបី សប្តាហ៍ម្តង។

យោងតាម លោក Fidan បានឲ្យដឹងថា បច្ចុប្បន្ន មេដឹកនាំអឺរ៉ុបដែលទៅទស្សនកិច្ចនៅអាមេរិក កំពុងជួបប្រជុំគ្នាពិភាក្សាអំពីវិធានការ និងដំណោះស្រាយ។ ពួកគេបានប្រគល់ភារកិច្ចឱ្យក្រុមបច្ចេកទេស ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហា។ កិច្ចប្រជុំទាំងនេះនឹងបន្តនៅពេលក្រោយៗ ។ ដូចនេះ មានន័យថាកិច្ចប្រជុំនឹងកាន់តែញឹកញាប់។
លោករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា គោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កំពុងចោទជាសំណួរក្នុងចំណោមមេដឹកនាំអឺរ៉ុប ជាពិសេសទាក់ទងនឹងបញ្ហាអ៊ុយក្រែន និងសន្តិសុខអឺរ៉ុបជាទូទៅ។ បញ្ហានេះត្រូវបានពិភាក្សាដោយបើកចំហនៅទីនេះ។ ជាការពិតណាស់ យើងកំពុងតាមដានយ៉ាងដិតដល់នូវការពិភាក្សាទាំងនេះ។ យើងទាំងអស់គ្នានឹងមើលថាតើនឹងមានកិច្ចព្រមព្រៀងសន្តិភាពលើអ៊ុយក្រែន ថាតើអឺរ៉ុបនឹងមានស្ថាបត្យកម្មសន្តិសុខថ្មីនៅក្នុងបរិបទនេះដែរឬទេ ៕

ដោយ៖ ពេជ្រ