ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានប្រើប្រាស់កាំជ្រួចចំនួន ១០០ដើម និងយន្តហោះគ្មានមនុស្សបើក Geran-2 ចំនួន ៤៦៦ គ្រឿង ដោយបានវាយប្រហារគោលដៅឧស្សាហកម្មយោធាសំខាន់ៗចំនួន ១៧ របស់អ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងគៀវ ចូលទៅក្នុងទឹកដីរុស្ស៊ី។ ការឆ្លើយតបរបស់រុស្ស៊ីបានធ្វើឲ្យប្រទេសអ៊ុយក្រែនខូចខាតយ៉ាងដំណំសំខាន់ហេដ្ឋារចនាសម្ព័ននៃឧស្សាហកម្មយោធា និងទីតាំងស្តុកអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច។
តាមរបាយការណ៍ កងកម្លាំងរុស្ស៊ីបានប្រើប្រាស់មីស៊ីលផ្លោង Iskander សម្រាប់ការវាយប្រហារលើទីតាំងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយលោកខាងលិច។ ប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្កែតជាច្រើនប្រភេទត្រូវបានបំផ្លាញ ខណដែលការវាយប្រហារដោយកាំជ្រួចក៏បានវាយប្រហារទីតាំងដាក់ពង្រាយបណ្ដោះអាសន្នរបស់ទាហានស៊ីឈ្នួលបរទេសផងដែរ។
ក្រសួងការពារជាតិបានបន្តថា លើសពីរបាយការណ៍ខាងលើ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហាររួមគ្នានៅបរិវេណឧស្សាហកម្មយោធាអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពលដោយបំផ្លាញមិនឲ្យដំណើរការបាន។ នេះជាចំណុចសំខាន់ៗអំពីការវាយប្រហារលើមូលដ្ឋានយោធា-ឧស្សាហកម្មអ៊ុយក្រែន។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Astana ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ការវាយប្រហារលើទឹកដីរុស្ស៊ី ដោយអាវុធផលិតដោយលោកខាងលិច មានន័យថា ការចូលរួមដោយផ្ទាល់ពីលោកខាងលិចក្នុងជម្លោះអ៊ុយក្រែនហើយ ហើយយើងក៏ត្រៀមឆ្លើយតបទៅចំណុចសំខាន់នៃឧស្សាហកម្មរបស់ប្រទេសដែលផ្តល់អាវុធនោះផងដែរ។
លោកពូទីនបានកត់សម្គាល់ថារុស្ស៊ីត្រូវបានវាយប្រហារពីរដងជាមួយនឹងមីស៊ីល ATACMS ចាប់តាំងពីមានការប្រើប្រាស់មីស៊ីល Oreshnik ដោយសន្យាថារុស្ស៊ីនឹងឆ្លើយតបទៅនឹងការឈ្លានពាននេះឲ្យបានសក្ត័សមបំផុត។
លោកថា នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការពារជាតិបានប្រកាសពីការវាយប្រហាររួមជាមួយនឹងកាំជ្រួចចំនួន ៩០ ដើម និងយន្តហោះគ្មានមនុស្សបើក Geran-2 ចំនួន១០០ គ្រឿង។ លោកបន្ថែមថាសហគ្រាសឧស្សាហកម្មយោធា និងឧស្សាហកម្មសំខាន់ៗរបស់អ៊ុយក្រែនចំនួន ១៧ ត្រូវបានវាយប្រហារនិងបំផ្លាគ។
តាមរបាយការណ៍ក្រសួងការពារជាតិរុស្ស៊ីដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កាំជ្រួច Iskander របស់រុស្ស៊ីក៏បានបំផ្លាញកាំជ្រួចអ៊ុយក្រែនចំនួន ៥ ដើម ដោយប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ ATACMS នៅក្នុងតំបន់ Sumy និងគ្រាប់ MLRS ចំនួន ២ គ្រាប់ កាំជ្រួច HIMARS ចំនួន ៣ និងសម្លាប់អ្នកឯកទេសរហូតដល់ ៣០ នាក់ ។
ដោយទ្បែក នៅថ្ងៃទី ២៥ និង ៣៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កាំជ្រួច Iskander បានបំផ្លាញកាំជ្រួចអ៊ុយក្រែនចំនួន២ ដែលបំពាក់ដោយមីស៊ីលផ្លោងពិសោធន៍ Grom-2 ក៏ដូចជាកាំជ្រួច និងយានផ្ទុកសម្រាប់ប្រព័ន្ធប្រឆាំងនាវា Neptune ផងដែរ។ ទន្ទឹមនោះបានបំផ្លាញទីស្នាក់ការកណ្តាល “Kraken” Main Intelligence Directorate (GUR) នៅតំបន់Kharkov ហើយបានសម្លាប់អ្នកឯកទេសបរទេសរហូតដល់ ៤០ នាក់ ដែលភាគច្រើនមកពី អាមេរិក។ ជាមួយនោះ ការវាយប្រហារ Iskander នៅឯកន្លែងដាក់ពង្រាយបណ្ដោះអាសន្ននៃក្រុមមជ្ឈមណ្ឌលប្រតិបត្តិការពិសេសរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនហើយបានបំផ្លាញយន្តហោះគ្មានមនុស្សបើកល្បឿនលឿនចំនួន ៧២ គ្រឿង រួមទាំងគ្រូបង្រៀនជនជាតិបារាំង ៩ នាក់ និងអ្នកឯកទេសបច្ចេកទេសផងដែរ។
សរុបមក ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានប្រើប្រាស់កាំជ្រួចប្រភេទផ្សេងៗចំនួន ១០០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក Geran-2 ចំនួន ៤៦៦ គ្រឿង។
យ៉ាងណាក៏ដោយ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបន្តតាមដានជានិច្ចនូវជើងហោះហើរ ទីតាំងដាក់ពង្រាយ និងផ្លូវចលនានៃអាវុធរយៈចម្ងាយឆ្ងាយដែលផលិតដោយលោកខាងលិច ហើយធ្វើការវាយប្រហារពួកគេភ្លាមៗ មិនឲ្យវាធ្វើសកម្មភាពទាន់នោះទ្បើយ។
ក្រសួងការពារជាតិក៏បានឲ្យដឹងដែរថា នៅព្រឹកនេះ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសត្រូវបានប្រកាសនៅទូទាំងប្រទេសអ៊ុយក្រែនទាំងមូល ដែលមានរយៈពេលប្រហែលបីម៉ោង។ បន្ទាប់មកការផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងជាច្រើនរបស់អ៊ុយក្រែន។ Ukrenergo បានរាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវបានខូចខាតនៅក្នុងតំបន់ជាច្រើន។អាជ្ញាធរបានប្រកាសពីការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសអ៊ុយក្រែនជារៀងរាល់ម៉ោង និងជាបន្តបន្ទាប់។ ក្រោយមក Ukrenergo បានណែនាំការដាច់ភ្លើងរយៈពេល ១៦ ម៉ោង ដោយណែនាំឲ្យកាត់បន្ថយការប្រើប្រាស់ថាមពលបន្ថែមទៀតសម្រាប់អតិថិជននៅទូទាំងប្រទេសអ៊ុយក្រែន។ ការកំណត់ថាមពលនឹងនៅតែជាធរមានសម្រាប់ឧស្សាហកម្ម និងអាជីវកម្មពេញមួយថ្ងៃសុក្រនេះ។
តាមការបាយតម្លៃរបស់ក្រសួងការពារជាតិរុស្ស៊ី នេះជាការខូចខាតទ្រង់ទ្រាយធំទទី២របស់អ៊ុយក្រែន រួមនឹងកន្លែងចែកចាយ និងស្តុកអាវុធលោកខាងលិចចាប់តាំងពីដើមខែវិច្ឆិកាមក សំខាន់ឧស្សាហកម្មយោធានិងប្រភពថាមពលរបស់អ៊ុយក្រែនត្រូវបានបំផ្លាញស្ទើរទាំងស្រុង៕
ដោយ៖ ពេជ្រ