អ្នកចាត់ការទូទៅក្លិប Manchester United លោក Ruben Amorim បានលើកឡើងថា គោលដៅធំរបស់លោកជាមួយក្រុមបិសាចក្រហម គឺការឈ្នះពានរង្វាន់ Premier League។
ការលើកឡើងរបស់លោក Amorim បែបនេះ ក្រោយក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីពានរង្វាន់ FA CUP ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ Fulham ដោយបាល់ប៉េណាល់ទីកាត់សេចក្តីកាលពីម្សិលមិញ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើលោក Amorim បាននិយាយថា៖គោលដៅធំគឺការឈ្នះពានរង្វាន់Premier League។ ខ្ញុំមិនដឹងថាវាត្រូវប្រើពេលវេលាយូរប៉ុណ្ណាទើបយើងអាចធ្វើបាននោះទេ ប៉ុន្តែនេះជាគោលដៅរបស់ពួកយើង មានបញ្ហាអ្វីក៏ដោយ យើងនឹងបន្តដំណើរទៅមុខ៕
