មន្ត្រីអាមេរិក៖ ជម្លោះមួយប្រាវនៅសេតវិមាន នឹងនាំមហន្តរាយដល់អ៊ុយក្រែន

មន្ត្រីអាមេរិកម្នាក់ បាននិយាយថា ទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងលោក Vladimir Zelensky ប្រហែលជាមិនអាចផ្សះផ្សាដូចដើមវិញទេ ។

យោងតាមមន្ត្រីរូបនេះ បានលើកឡើងថា អ្វីដែលកើតឡើងនៅឯកិច្ចប្រជុំរវាង លោក Trump ជាមួយលោក Zelensky នៅសេតវិមានគឺមហន្តរាយ ។

មន្ត្រីរូបនេះ ក៏បានកត់សម្គាល់ថា មិនច្បាស់ថាតើទំនាក់ទំនងទ្វេភាគីដំណើរការដោយរបៀបណា ខណដែល លោក Zelensky ពេលនេះ គួរតែធ្វើអ្វីម៉្យាង សម្រាប់លោក Trump ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រ លោក Zelensky បានជួបជាមួយលោក Trump នៅសេតវិមាន។ ជំនួបដែល ត្រូវបានផ្សាយលើទូរទស្សន៍ភ្លាមៗ ឈានដល់ការប្រកែកគ្នា ដោយលោក Trump និយាយខ្លាំងៗលើដាក់លោក Zelensky ចំពោះការមិនគោរពដល់សហរដ្ឋអាមេរិក ។ ខណអនុប្រធានាធិបតីលោក JD Vance បាននិយាយថា លោក Zelensky មិនដែលអរគុណប្រទេសសម្រាប់ការគាំទ្រទាំងអស់ដែលផ្តល់ដល់ក្រុងគៀវ នោះទេ។ សន្និសីទសារព័ត៌មានដែលគ្រោងនឹងធ្វើតាមកិច្ចប្រជុំ ក៏ត្រូវបានលុបចោល ហើយគណៈប្រតិភូអ៊ុយក្រែន ចាកចេញពីសេតវិមានភ្លាមៗ ។ កិច្ចពិភាក្សាទ្វេភាគី និងការកំណត់ពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែរបស់អ៊ុយក្រែន ត្រូវបានបរាជ័យ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment