កាលពីថ្ងៃពុធខាងសង្វៀន Knock Out របស់ជប៉ុន បានប្រកាសនៅក្នុងសន្និសីទកាសែតជាផ្លូវការ ថាពួកគេនឹងបញ្ជូន Super Star របស់ពួកគេចំនួន ៥ នាក់មកប្រកួតជាមួយក្រុមកីឡាករគុនខ្មែរ ៥ ទល់នឹង ៥ នៅថ្ងៃទី៣ ខែ មេសា ខាងមុខ។
សម្រាប់សមាសភាពកីឡាករទាំង ៥ នាក់ ដែលសង្វៀន Knock Out បានជ្រើសរើសនឹងបញ្ជូនមកប្រកួតនៅកម្ពុជា រួមមានកីឡាករ Taimu Hisai, Yota Shigemori, Hikaru Komura, Masa Sato និងកីឡាការិនី Mariya Suzuki៕
