Mesut Ozil ចូលប្រឡូកក្នុងឆាកនយោបាយជាមួយ​បក្ស​កាន់​អំណាច​តួកគី

កីឡាករ​ Mesut Ozil ដែលជាអតីតម្ចាស់ជើងឯក World Cup ជាមួយ​ក្រុមជម្រើសជាតិអាល្លឺម៉ង់បានចូលក្នុងនយោបាយទួរគីដោយក្លាយជាសមាជិកក្រុមប្រឹក្សាកណ្ដាលរបស់គណបក្សកាន់អំណាច​តួកគី គឺ​គណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP)។

Ozil បានចូលរួមក្នុងក្រុមប្រឹក្សាកណ្ដាល​ និងគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស  (AKP) នៅឯសមាជក្នុងទីក្រុង Ankara កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលដែលប្រធានាធិបតីលោក Recep Tayyip Erdogan ត្រូវបានបោះឆ្នោតជ្រើសរើសជាប់ជាប្រធានបក្សឡើងវិញជាលើកទី៩៕

Written by 

Related posts

Leave a Comment