ក្លិបបាល់ទាត់ Galatasaray បាននិយាយថាពួកគេនឹងចាប់ផ្តើមដំណើរការបទចោទប្រកាន់ប្រឆាំងនឹងអ្នកចាត់ការក្លិប Fenerbahce លោក Jose Mourinho បន្ទាប់ពីបានអះអាងថាលោកបាននិយាយបែបប្រកាន់ជាតិសាសន៍” បន្ទាប់ពីក្រុមបានស្មើ 0-0 កាលពីថ្ងៃចន្ទ។
យ៉ាងណាមិញគេមិនច្បាស់ថាសេចក្តីថ្លែងការណ៍ណាដែល Galatasaray សំដៅទៅលើនោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត Istanbul Derby លោក Mourinho បាននិយាយថា កៅអីរបស់ Galatasaray កំពុងលោតដូចស្វា ហើយថែមទាំងបានរិះគន់ម្តងទៀតចំពោះអាជ្ញាកណ្តាលទួរគី ។
ជុំវិញការនិយាយខាងលើរបស់លោក Mourinho ក្លិបយក្សទួរគី Galatasaray បានលើកឡើងថា ពួកគេនឹងដាក់ “ពាក្យបណ្តឹងផ្លូវការ” ទៅស្ថាប័នគ្រប់គ្រងបាល់ទាត់ UEFA។
យ៉ាងណាមិញក្លិប Fenerbahce មិនទាន់ឆ្លើយតបចំពោះការចោទប្រកាន់នេះនៅឡើយទេ៕
