ឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយ នៅខេត្តត្បូងឃ្មុំ ខូតខាចទឹកប្រាក់ប្រមាណ៣ម៉ឺនដុល្លារ

ខេត្តត្បូងឃ្មុំ ៖ អគ្គីភ័យមួយបានកើតទ្បើងបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងដែលជាអ្នក លក់អីវ៉ាន់ចាប់ហួយឆាបឆេះគ្មានសល់ កាលពីម៉ោងជាង១០យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ករណីអគ្គីភ័យនេះបណ្តាលឲ្យខូចខាតសម្ភារសរុបប្រមាណ ៣ ម៉ឺនដុល្លារអាមេរិក ក្នុងនោះរួមមាន ម៉ូតូចំនួន ០៤ គ្រឿង ត្រូវបានឆេះខូចខាតទាំងស្រុង។ អីវ៉ានលក់ចាប់ហួយជាច្រើនមុខត្រូវបានឆេះគ្មានសល់។

កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ខេត្តត្បូងឃ្មុំ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង៕



Written by 

Related posts

Leave a Comment