មេដឹកនាំមកពីអឺរ៉ុប និងប្រទេសផ្សេងទៀតបានជួបប្រជុំគ្នានៅទីក្រុង Kyiv ដើម្បីប្រារព្ធខួបលើកទីបីនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ពួកគេបានបញ្ជាក់សារជាថ្មីនូវសាមគ្គីភាពដ៏រឹងមាំ ខណៈដែលពួកគេមានគោលបំណងបញ្ចប់សង្គ្រាម។

មន្ត្រីអ៊ុយក្រែនបាននិយាយថា មេដឹកនាំជាង ៤០ នាក់ រួមទាំងប្រមុខរដ្ឋ និងប្រធានអង្គការអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ទាំងដោយផ្ទាល់ ឬតាមអ៊ីនធឺណិត។ នាយករដ្ឋមន្ត្រីជប៉ុន Ishiba Shigeru បានចូលរួមតាមរយៈតំណភ្ជាប់វីដេអូ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវឱ្យមានការគាំទ្រនៅក្នុងកិច្ចប្រជុំសម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់ដើម្បីបញ្ចប់សង្រ្គាម។លោកបានថ្លែងថា “យើងត្រូវតែសម្រេចបានសន្តិភាពតាមរយៈកម្លាំង ប្រាជ្ញា និងឯកភាពក្នុងកិច្ចសហប្រតិបត្តិការរបស់យើង”។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្លុកក្នុងការគាំទ្រសម្រាប់អ៊ុយក្រែន។ លោកស្រីបាននិយាយថា “វាមិនត្រឹមតែជាជោគវាសនារបស់អ៊ុយក្រែនប៉ុណ្ណោះទេ វាគឺជាជោគវាសនារបស់អឺរ៉ុបទាំងមូល”។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ លោកស្រី Von der Leyen បាននិយាយថា វាអាចទៅរួចដែលអ៊ុយក្រែនអាចចូលរួមជាមួយសហភាពអឺរ៉ុបមុនឆ្នាំ ២០៣០។
ទោះជាយ៉ាងណាក៏ដោយ អវត្ដមាននៃតំណាងអាមេរិកនៅក្នុងកិច្ចប្រជុំនេះបានធ្វើឱ្យស្រពិចស្រពិលលើជោគវាសនានៃអនាគតសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអឺរ៉ុបជុំវិញបញ្ហានេះ៕

ដោយ៖ ពេជ្រ