ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បាននាំយកនូវ សិវលិង្គ របស់ព្រះបាទ អស្មឹងរាជា មុន្នីឥសីចត្វាសង្វាតស័ក្តិ យកមកតំកល់លើព្រះយោនី នៅប្រាសាទភ្នំដា ដែលកន្លងមកត្រូវបានបាត់បង់និរាសព្រាត់ព្រាស់ ដោយសារតែសង្គ្រាមផ្ទៃក្នុង ដ៏រាំរ៉ៃ របស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត ក៏សូមកៀរគរនូវបុណ្យកុសល ថ្វាយជូនចំពោះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចម៉ែ និងសូមប្រសិទ្ធពរជូនដល់ សម្ដេចតេជោ សម្ដេចចក្រី សម្ដេចធិបតី សម្ដេច ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ឥស្សរជនទាំងអស់ សូមមានសេចក្តីសុខ សេចក្តីចម្រុងចម្រើនម្យ៉ាងទៀត សូមឱ្យមានភ្លៀងធ្លាក់តាមរដូវកាល សូមឱ្យមានភោគផលជាកសិកម្មបរិបូណ៌ ឧស្សាហកម្ម ទេសចរណ៍ និង គ្រប់វិស័យទាំងអស់មានការរីកចម្រើនជានិច្ចនិរន្ត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានវឌ្ឍនភាពខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទូទាំងប្រទេស ជាពិសេសខេត្តតាកែវទាំងមូល៕






