USAID បញ្ឈប់បុគ្គលិករាប់ម៉ឺននាក់ទូទាំងពិភពលោក ក្រោមការបញ្ជាពីលោក Trump

ទីភ្នាក់ងារ USAID បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ផ្តួចផ្តើមកាត់បន្ថយការងារទ្រង់ទ្រាយធំនៅក្នុងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នេះ ដែលគ្របដណ្តប់លើបុគ្គលិករាប់ពាន់នាក់។

ទីភ្នាក់ងារនេះ បញ្ជាក់ថា ក្រៅពីបុគ្គលិកដែលត្រូវបានចាត់តាំងដែលទទួលខុសត្រូវចំពោះមុខងារសំខាន់នៃបេសកកម្ម ភាពជាអ្នកដឹកនាំស្នូល ឬកម្មវិធីដែលកំណត់ជាពិសេស នឹងត្រូវដាក់ឱ្យឈប់សម្រាករដ្ឋបាលនៅទូទាំងពិភពលោក ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ។

ក្នុងពេលជាមួយគ្នានេះ USAID ក៏កំពុងចាប់ផ្តើមអនុវត្តការកាត់បន្ថយក្នុងកងកម្លាំងដែលនឹងប៉ះពាល់ដល់បុគ្គលិក USAID ប្រមាណ ១,៦០០ នាក់ ដែលមានស្ថានីយកាតព្វកិច្ចនៅសហរដ្ឋអាមេរិក ។

ប្រព័ន្ធផ្សព្វផ្សាយដ៏ធំ បានរាយការណ៍ នៅថ្ងៃទី ៦ ខែកុម្ភៈថា បុគ្គលិករបស់ USAID នឹងត្រូវកាត់បន្ថយពីប្រហែល ១០,០០០ ទៅ ១៣,០០០ នាក់ មកនៅត្រឹម ២៩៤ ប៉ុណ្ណោះ ៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment