ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង CPL ដោយដាច់៤ពិន្ទុពីភ្នំពេញក្រោន ​

ក្រុម​ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងលីគកំពូលកម្ពុជា នៅសប្តាហ៍ទី២៣ ក្រោយ​ឈ្នះបឹងកេត ១-០ កាល​ពីម្សិលមិញ​  ក្នុងដំណាក់​កាល​ទី២ ​វគ្គ ៦ក្រុម​ ដែល​មាន​ពិន្ទុលើសភ្នំពេញក្រោន ៤ពិន្ទុប៉ុណ្ណោះ។

សម្រាប់​ក្រុម​ដែល​ឡើង​ទៅ​ជុំ​បន្ទាប់ រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា អង្គរថាយហ្គឺរ ណាហ្គាវើលដ៍ និងបឹង​កេត ត្រូវប្រកួត​គ្នា​ដើម្បីដណ្ដើម​ជើងឯក។

សូមជម្រាបថា គិតត្រឹមសប្ដាហ៍ទី២៣នេះ ​ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងលីគកំពូលកម្ពុជា ដោយមាន៥៥ពិន្ទុ ខណៈភ្នំពេញក្រោន មាន៥១ពិន្ទុ និងវិសាខា ឈរលេខ៣មាន៤៧ពិន្ទុ ក្រោយឆ្លងកាត​២១ប្រកួតដូចគ្នា៕

Written by 

Related posts

Leave a Comment