Trump ឱ្យអ៊ុយក្រែន សងប្រាក់ទាំងអស់មក ព្រោះនិយាយជាមួយ Zelensky ហត់ណាស់

លោកប្រធានាធិបតី Donald Trump បាននិយាយថា ក្រុងគៀវ ត្រូវតែផ្តល់សំណងដល់សហរដ្ឋអាមេរិក សម្រាប់ជំនួយទាំងអស់ដែលខ្លួនផ្ដល់ឲ្យ ក្នុងអំឡុងពេលមានជម្លោះជាមួយទីក្រុងមូស្គូ ។

ការអត្ថាធិប្បាយរបស់លោក Trump ខាងលើនេះ គឺកាន់តែបង្ហាញពីការកើនឡើងការឈ្លោះប្រកែកគ្នាជាសាធារណៈរវាងលោក និងមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ជុំវិញបញ្ហាជំនួយ និងការចរចាជាមួយរុស្ស៊ី។

លោក Trump បានបញ្ជាក់ថា អឺរ៉ុប ផ្តល់ប្រាក់ ១០០ ពាន់លានដុល្លារ។ សហរដ្ឋអាមេរិក បានផ្តល់ប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារ អំឡុងការដឹកនាំរបស់ប្រធានាធិបតី និងរដ្ឋបាលដ៏ល្ងង់ខ្លៅ គ្មានសមត្ថភាព លោក Joe Biden ។  

លោក បានកត់សម្គាល់ថា ខ្ញុំចង់ឱ្យពួកគេផ្តល់អ្វីមួយដល់យើងសម្រាប់ប្រាក់ទាំងអស់ដែលយើងចំណាយ។ ដូច្នេះ យើង​ទទូចចង់បានដី​កម្រ និង​ប្រេង ។ បើមិនដូច្នេះ ​យើង​យក​ជាសាច់ប្រាក់វិញ​ ។

គួរបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក សភាអាមេរិក បានយល់ព្រម ១៨៣ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងជំនួយសន្តិសុខជាង ៦៦ ពាន់លានដុល្លារ ។ នេះបើយោងតាមមន្ទីរបញ្ចកោណ និងការត្រួតពិនិត្យអ៊ុយក្រែន ដែលជាក្រុមអន្តរការីដែលមានភារកិច្ចបង្ហាញរបាយការណ៍ទៅសភា ៕

ដោយ៖ ពេជ្រ         

Written by 

Related posts

Leave a Comment