Feyenoord ប្រកាសតែងលោក Robin van Persie ​ជាគ្រូបង្វឹកថ្មី

អតីតខ្សែប្រយុទ្ធ Arsenal និង Manchester United លោក Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ Feyenoord ។

បុរសវ័យ៤១ឆ្នាំរូបនេះបានចុះកិច្ចសន្យាដឹកនាំ Feyenoord រហូតដល់ឆ្នាំ ២០២៧ ​។ Van Persie ក៏ជាជំនួយការគ្រូបង្វឹកនៅ Feyenoord ក្រោមការដឹកនាំរបស់ លោក Dick Advocaat ផងដែរ។

Feyenoord ស្ថិតកំពុងស្ថិតនៅលេខរៀងទី ៣ ក្នុងតារាងលីគកំពូលហូឡង និង​តាមពីក្រោយក្រុម Ajax ចំនួន១១ពិន្ទុ។ ​ក្លិប Feyenoord ទើបបានបណ្តេញលោក Dane Brian Priske ចេញពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីដឹកនាំឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងការប្រកួតលីកចំនួនប្រាំមួយ៕

Written by 

Related posts

Leave a Comment