ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានក្លាយជាម្ចាស់ជើងឯកពានតេជោលីគ រដូវកាលទី២ ឆ្នាំ២០២៤-២០២៥ អមជាមួយមេដាយមាស និងថវិកា ចំនួន ៦០លានរៀល ក្រោយយកឈ្នះក្រុមបាល់ទះវិសាខា ៣-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។
ចំណែកសមាគមកីឡាបាល់ទះវិខាសា ទទួលបានជ័យលាភីលេខ២ ទទួលបាន មេដាយប្រាក់ និងថវិកា ចំនួន ១២លានរៀល ខណៈសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ទទួលបានជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ និងថវិកា ចំនួន ១០លានរៀល។ ដោយឡែកក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ៤ ថវិកា ចំនួន ៨លានរៀល។
សូមជម្រាបថា ការប្រកួតពានរង្វាន់កីឡាបាល់ទះ តេជោលីគ រដូវកាល២០២៤-២០២៥នេះ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជាដោយមានការទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទះពិភពលោក និងមានការចូលរួមប្រកួតពីសមាគម-ក្លិប ចំនួន ៨ក្រុម៕
