អតីត​អ្នក​បក​ប្រែ Ohtani ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​គុកជិត  ៥ ឆ្នាំ  ពាក់ព័ន្ធបទលួចលុយរាប់រយលានដុល្លារ

លោក Mizuhara Ippei អតីតអ្នកបកប្រែអោយកីឡាករ Ohtani Shohei ​នៃ Major League Baseball ត្រូវបានកាត់ទោសឱ្យជាប់គុក ៤ ឆ្នាំ ៩ ខែ ខណដែលគាត់បានសារភាពកំហុសកាលពីឆ្នាំមុនក្នុងការលួចលុយរាប់លានដុល្លារពីកំពូលតារា Los Angeles Dodgers ។

លោក Mizuhara ត្រូវបានកាត់ទោសនៅតុលាការសហព័ន្ធក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃព្រហស្បតិ៍។

ព្រះរាជអាជ្ញាបានចោទប្រកាន់គាត់ពីបទក្លែងបន្លំធនាគារ និងដាក់លិខិតប្រកាសពន្ធមិនពិត។  ពួកគេនិយាយថាគាត់បានផ្ទេរប្រាក់ជិត ១៧លានដុល្លារដោយខុសច្បាប់ពីគណនីធនាគាររបស់ Ohtani ក្នុងពេលដែលភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​កាល​ពី​ខែ​មិថុនា ដែលលោក Mizuhara បាន​ទទួល​ស្គាល់​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។  យ៉ាងណាក៏ដោយមេធាវី​របស់​លោក​បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​ទោស​មួយ​ឆ្នាំ​កន្លះ។

លោក Mizuhara បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​តុលាការ​កាលពី​ខែ​មុន​ដោយ​សុំ​ឲ្យ​មាន​«​សេចក្ដី​មេត្តា​ករុណា​បន្តិច​លើការសម្រេចទោសនោះ ដោយលោកលើកទ្បើង​ថា ​កំពុង​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ហើយ​បាន​ចាប់ផ្តើម​ពីការញៀននឹងល្បែងភ្នាល់ ​ដោយ​សារ​តែគាត់​អស់សង្ឃឹម​នឹង​បញ្ហាខ្វះខាតលុយ។ ប៉ុន្តែព្រះរាជអាជ្ញាបានអះអាងថា សកម្មភាពរបស់គាត់មិនមែនដោយសារការញៀនល្បែងទេ ប៉ុន្តែដោយសារការលោភលន់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment