លោក Trump ថាទាំងអង់គ្លេស និងបារាំង សុទ្ធតែមិនបានការក្នុងកិច្ចការអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer មិនបានជួយកិច្ចការអ្វីសោះ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ខណមេដឹកនាំទាំង ២ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់សេតវិមាន នៅសប្តាហ៍ក្រោយ។

លោក Trump ក៏បានលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មិនមានវត្ដមានក្នុងការចរចាសន្តិភាពទេ ដោយបន្ថែមថា ខ្ញុំមិនគិតថាលោក មិនសំខាន់ណាដ់ណានោះទេក្នុងកិច្ចប្រជុំនេះ។

ចាប់តាំងពីការលុកលុយពេញលេញរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ ២០២២ ទាំងចក្រភពអង់គ្លេស បារាំង និងសម្ព័ន្ធមិត្តផ្សេងទៀត បានផ្គត់ផ្គង់អាវុធ និងជំនួយផ្សេងៗទៀតដល់ទីក្រុងគៀវ ក្នុងចំនួនដ៏ច្រើន ដើម្បីប្រឆាំងនឹងរុស្ស៊ី ។

កាលពីថ្ងៃចន្ទ មេដឹកនាំអឺរ៉ុប បានបើកកិច្ចប្រជុំកំពូល នៅទីក្រុងប៉ារីស ស្តីពីអ៊ុយក្រែន មួយថ្ងៃមុនពេលកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅអារ៉ាប៊ីសាអូឌីត ហើយចំពេលមានការភ័យខ្លាចថាអ៊ុយក្រែន និងអឺរ៉ុប អាចមិនមានវត្តមានក្នុងការចរចាសន្តិភាព៕

ដោយ៖ ពេជ្រ      

Written by 

Related posts

Leave a Comment