Elon Musk ​លាន់មាត់ថាអ៊ុយក្រែន​ ចាញ់ប្រៀប​រុស្ស៊ី ឆ្ងាយណាស់

មហាសេដ្ឋីអាមេរិក លោក Elon Musk បានបង្ហោះ នៅលើគណនីបណ្តាញសង្គម X របស់ថា បើមើលទៅលើស្ថានភាពបច្ចុប្បន្ន ប្រទេសអ៊ុយក្រែន កំពុងតែពិបាកទាំងយោធា និងសព្វាវុធ ។

លោក Musk ដែលជាអ្នកគ្រប់គ្រងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែន ចាញ់ប្រៀបឆ្ងាយពេកហើយ។

លោក បានបន្ថែនថា ការស្លាប់គ្មានទីបញ្ចប់នៅក្នុងលេណដ្ឋាន ហើយកងទ័ពក៏នៅស្ទើរក្នុងការប្រយុទ្ធ ទាំងអារម្មណ៍ និងការគិត។

លោក Musk បានរិះគន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី ជុំវិញការហាមឃាត់ការបោះឆ្នោតក្នុងប្រទេសអ៊ុយក្រែន ។

សហគ្រិនអាមេរិករូបនេះ បន្តថា បើប្រជាជនស្រឡាញ់ លោក Zelensky ពិតប្រាកដនោះលោក គួរតែរៀបចំការបោះឆ្នោត ។

យោងតាម លោក Musk កត់សម្គាល់ថា លោក Trump បានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការមិនអើពើជាមួយលោក Zelensky ជុំវិញបញ្ហានេះ៕

ដោយ៖ ពេជ្រ                     

Written by 

Related posts

Leave a Comment