សំបុត្រការប្រកួតរវាងសិង្ហបុរី និងវៀតណាម លក់អស់ក្នុងរយៈពេល​៦ ម៉ោង

សំបុត្រ​ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកអាស៊ាន​រវាង សិង្ហបុរី​នឹងវៀតណាម បានលក់អស់ហើយកាលពីថ្ងៃអាទិត្យ ​ ក្នុងរយៈពេលជាង ៦ ម៉ោងបន្ទាប់ពីការលក់បានចាប់ផ្តើម។

សមាគមបាល់ទាត់សិង្ហបុរី (FAS) បានព្រមាន​ថា​អ្នកដែលមានសំបុត្រមិនត្រឹមត្រូវ ឬក្លែងក្លាយ ប្រឈមនឹងការ​មិនចូល។ អ្នកគាំទ្របាន​ឈរជាជួរ​នៅកីឡដ្ឋាន Jalan Besar មុនម៉ោងចាប់ផ្តើមថ្ងៃត្រង់ ដែលអ្នកខ្លះបានរង់ចាំពេញមួយយប់។

សំបុត្រ​មានបីប្រភេទ ដោយចាប់ផ្តើមពី 24 ដុល្លារសិង្ហបុរី ​ សម្រាប់កម្រិតទាបបំផុត និង 49 ដុល្លារសិង្ហបុរីសម្រាប់ខ្ពស់បំផុត – អាចទិញបានតែនៅនឹងកន្លែងនៅកីឡដ្ឋាន

សូមជម្រាបថា ការប្រកួត សិង្ហបុរីទល់នឹងវៀតណាម​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកអាស៊ានជើងទី១នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នៅប្រទេសសិង្ហបុរី៕

Written by 

Related posts

Leave a Comment