ចិន រំលឹកពីហ្គាហ្សា ស្របពេលអន្តរជាតិកំពុងក្ដៅគគុករឿងអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា សហគមន៍អន្តរជាតិ មិនគួរបំភ្លេចតំបន់ហ្គាហ្សា នោះទេ ចំពេលមានការប៉ុនប៉ង ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។

លោក Wang បានចង្អុលបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការអនុវត្តពហុភាគីនិយម និងកំណែទម្រង់អភិបាលកិច្ចសកលថា បច្ចុប្បន្នភាគីទាំងអស់មានការព្រួយបារម្ភអំពីវិបត្តិអ៊ុយក្រែន  ប៉ុន្តែបញ្ហាអ៊ុយក្រែនមិនមែនជារឿងតែមួយគត់នោះទេ ព្រោះមានចំណុចផ្សេងទៀតជាច្រើននៅក្នុងពិភពលោក ដូចជាជម្លោះនៅហ្គាហ្សា ដែលទាមទារការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិផងដែរ។

អ្នកការទូតកំពូលរបស់ចិនរូបនេះ បានសង្កត់ធ្ងន់ថា ជាង ៧០ ឆ្នាំកន្លងផុតទៅ ចាប់តាំងពីអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចស្តីពីការបង្កើតរដ្ឋពីរគឺប៉ាឡេស្ទីន និងអ៊ីស្រាអែល ប៉ុន្តែមានតែពាក់កណ្តាលនៃការសម្រេចចិត្តនេះប៉ុណ្ណោះដែលអនុវត្ត ។

លោក Wang បានបន្ថែមថា រដ្ឋអ៊ីស្រាអែលត្រូវបង្កើតឡើងជាយូរមកហើយ ប៉ុន្តែប្រជាជនប៉ាឡេស្ទីននៅតែមិនមានប្រទេសរបស់ពួកគេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែមករា អ៊ីស្រាអែល និងចលនាប៉ាឡេស្ទីនហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា និងប្រកាសបទឈប់បាញ់នៅក្នុងតំបន់។ កិច្ចព្រមព្រៀង ៣ ដំណាក់កាលបានចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment