Trump ​មានទំនុក​ចិត្តខ្ពស់ចំពោះគោលដៅឈានដល់​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​អ៊ុយក្រែន

ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងទៅកាន់អ្នកសារព័ត៌មានជាច្រើនម៉ោងបន្ទាប់ពីកិច្ចពិភាក្សាដ៏គួរឲ្យភ្ញាក់ផ្អើលរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីវិធីបញ្ចប់ជម្លោះអ៊ុយក្រែន ខណដែលកិច្ចប្រជុំនោះបានបញ្ចប់ក្នុងទីក្រុង Riyadh កាលពីថ្ងៃអង្គារ។ លោកថ្លែងថា លោកនៅតែមានសុទិដ្ឋិនិយមចំពោះការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព។ ទន្ទឹមនោះលោកក៏បានរិះគន់មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ផងដែរ។

លោក Trump បានលើកទ្បើងថា លោកមានទំនុកចិត្តកាន់តែច្រើន អំពីអនាគតនៃសន្តិភាពយូរអង្វែង ហើយបានរំលឹកឡើងវិញថា គោលដៅភ្លាមៗរបស់គាត់គឺ ជួយសង្គ្រោះជីវិតមនុស្ស។ 

 លោក Trump បានបន្តថា ប្រទេសណាតូ និងទីក្រុងគៀវ ត្រូវតែធ្វើឱ្យប្រាកដថា ជំនួយដែលផ្តល់ដល់អ៊ុយក្រែន មិនត្រូវបានខ្ជះខ្ជាយឡើយ ហើយពួកគេត្រូវតែបង់ប្រាក់ និង​រក​ឱ្យ​ឃើញ​ថា តល​លុយ​ទាំងអស់នោះទៅ​ណា​ខ្លះ?។ 

 Trump បាននិយាយដែរថា ប្រធានាធិបតីអ៊ុយក្រែន លោកZelensky បាននិយាយកាលពីសប្តាហ៍មុនថាគាត់មិនដឹងថាពាក់កណ្តាលនៃប្រាក់ដែលយើងផ្តល់ឱ្យគាត់នៅឯណានោះទេ។បើអញ្ចឹងតើវាទៅណា? ខ្ញុំ​មិន​ដែល​ឃើញ​គណនេយ្យ​នោះ​ទេ!។

ការនិយាយបែបនោះរបស់លោល Trump គឺសំដៅទៅលើបទសម្ភាសន៍របស់លោក Zelensky ជាមួយ podcaster Lex Fridman កាលពីខែមុន ដែលនៅក្នុងនោះលោកបាននិយាយថា Kiev មិនបានទទួលជាងពាក់កណ្តាល នៃមូលនិធិដែលបានសន្យាដោយវ៉ាស៊ីនតោននោះទេ។

លោក Trump បានអះអាងថាលោក Zelensky និងមន្ត្រីអ៊ុយក្រែនផ្សេងទៀតមិនត្រូវបង្ហាញជំហរឬខកចិត្តអំពីការមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សានៅទីក្រុង Riyadh នោះទេ។  

 លោក Trump ថ្លែងថា  “ថ្ងៃនេះខ្ញុំបានឮថា យើងមិនត្រូវបានអញ្ជើញឲ្យចូលរួម។ លោកថា មែនហើយ អ្នកនៅទីនោះអស់រយៈពេលបីឆ្នាំហើយ អ្នកគួរតែបញ្ចប់វា… អ្នកមិនគួរចាប់ផ្តើមវាឬបន្តវាទេ។ អ្នក​អាច​ធ្វើ​កិច្ច​ព្រម​ព្រៀង​បាន”។ 

ប្រធានាធិបតីអាមេរិកបានពណ៌នាថា លោក Zelensky ថាមិនមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសទៀតទេ។ ដូច្នេះ Zelensky មិនមានឥទ្ធិពលក្នុងការចរចានោះទ្បើយ។ ផ្ទុយទៅវិញវារំខានដល់កិច្ចពិភាក្សា បើ Zelensky ចូលរួមកិច្ចចរចានោះ។

យ៉ាងណាក៏ដោយ លោកដា ពួកគេនៅមានពេលដែលនឹងបានកៅអីនៅតុចរចា។ ប៉ុន្តែអ្នកត្រូវហ៊ាននិយាយបានថា ប្រជាជនអ៊ុយក្រែនមិនត្រូវការបន្តសង្រ្គាមនោះទ្បើយ ហើយវាយូរពេកចាប់តាំងពីអ៊ុយក្រែនមានការបោះឆ្នោតក្រោមការដឹកនាំរបស់ Zelensky ។  

 យោងតាមកាសែត New York Times ការវាយតម្លៃថា ការគាំទ្រលោក Zelensky បានធ្លាក់ចុះដល់ប្រហែល 50% ដែលពីមុនមានរហូតដល់ 90% ក្នុងកំឡុងខែដំបូងនៃជម្លោះក្នុងឆ្នាំ 2022។ ទន្ទឹមនោះអាណត្តិប្រធានាធិបតីរយៈពេលប្រាំឆ្នាំរបស់ Zelensky បានផុតកំណត់នៅខែឧសភា ឆ្នាំ 2024 ទៅហើយ ហើយគាត់បានបដិសេធមិនធ្វើការបោះឆ្នោតថ្មីដោយលើកឡើងពីច្បាប់អាជ្ញាសឹក។

លោក Trump បាននិយាយថា លោកនឹងស្វាគមន៍កងកម្លាំងរក្សាសន្តិភាពរបស់សហភាពអឺរ៉ុបនៅអ៊ុយក្រែន ក្នុងករណីបទឈប់បាញ់គ្នារវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ហើយប្រសិនបើពួកគេចង់ធ្វើវា នោះគឺល្អណាស់ ហើយលោក នឹង​មិន​ជំទាស់​នឹង​បញ្ហានោះទេ​។ លោក Trump ក៏បានសង្កត់ធ្ងន់ថា ទាហានអាមេរិកនឹងមិនពាក់ព័ន្ធនឹងការរៀបចំរក្សាសន្តិភាពណាមួយឡើយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment