ភ្នំពេញ៖ យោងតាមរយៈរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែមករា និងទិសដៅ អនុវត្តការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាល បានបើកផ្តល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃសរុបចំនួន ២១.០០០ក្បាល ក្នុងនោះខេត្តបន្ទាយមានជ័យចំនួន ១២.០០០ក្បាល ខេត្តឧត្តរមានជ័យ ចំនួន ៣.៥០០ក្បាល ខេត្តបាត់ដំបងចំនួន ៣.០០០ក្បាល និងខេត្តប៉ៃលិនចំនួន ២.៥០០ក្បាល។
ជាមួយគ្នានោះរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានផ្តល់ប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់សរុបចំនួន១៨.៣១៣ក្បាល ក្នុងនោះមាន៖ ខេត្តបាត់ដំបងចំនួន២.០៧៣ក្បាល ខេត្តបន្ទាយមានជ័យចំនួន ១០.០២១ក្បាល ខេត្តឧត្តរមានជ័យចំនួន ៣.៤៥៧ក្បាល ខេត្តប៉ៃលិនចំនួន ២.៣៦៥ក្បាល និងខេត្តកោះកុងចំនួន ៣៩៧ក្បាល។
ចំណែកការបើកផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ឡាវ៖ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានបើកផ្តល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តជាប់ ព្រំដែនកម្ពុជា-ឡាវ(ពុំមាន) ។
រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងនោះមាន៖ ខេត្តស្ទឹងត្រែងចំនួន ១១ក្បាល ៕
