លោក Peskov៖ បញ្ហា​ជាប់គាំងក្នុងកម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ប្រទេសរុស្ស៊ី នឹងស្ម័គ្រចិត្តជួយ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូ ត្រៀមខ្លួនជាស្រេចដើម្បីជួយក្រុងតេអេរ៉ង់ដោះស្រាយបញ្ហាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក Peskov បានលើកឡើង នៅក្នុងបទសម្ភាសន៍មួយថា ទីក្រុងម៉ូស្គូ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ ហើយមានបំណងអភិវឌ្ឍឱ្យទូលំទូលាយ រួមទាំងការផ្តល់ជំនួយក្នុងការដោះស្រាយបញ្ហាសំខាន់ៗ រួមទាំងកម្មវិធីនុយក្លេអ៊ែរ ផងដែរ។

យោងតាមលោក Peskov បានឲ្យដឹងថា ការចាប់ផ្តើមនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់ នោះទេ។

គួរបញ្ជាក់ថា នៅថ្ងៃទី ១៨ ខែកុម្ភៈ នេះ គណៈប្រតិភូរុស្ស៊ី និងអាមេរិក បានធ្វើកិច្ចចរចានៅទីក្រុងរីយ៉ាដ ដើម្បីពិភាក្សាអំពីការស្ដារឡើងវិញនូវទំនាក់ទំនងទ្វេភាគីទាំងអស់ ក៏ដូចជាការត្រៀមរៀបចំសម្រាប់ការពិភាក្សាអំពីដំណោះស្រាយអ៊ុយក្រែន និងជំនួបរវាងលោក Putin និងលោក Trump ។ ប្រទេសរុស្ស៊ី នឹងត្រូវបានតំណាងនៅក្នុងកិច្ចប្រជុំដោយរដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov និងលោក Kremlin Aide Yury Ushakov ។ ខណភាគីអាមេរិក គឺ លោករដ្ឋលេខាធិការ Marco Rubio, ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី លោក Mike Waltz និងបេសកជនពិសេសរបស់មេដឹកនាំអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោកSteve Witkoff ៕

ដោយ៖ ពេជ្រ     

Written by 

Related posts

Leave a Comment