សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកដំណើរការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកម្រិតថ្នាល U18 ឆ្នាំ២០២៤ ហើយ ចាប់ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គួរដឹងថា ការប្រកួតគុនខ្មែរជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលពន្យារពេលមករៀបចំនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៥ នេះ គឺរាជធានី-ខេត្ត និងក្រសួងចូលរួមសរុបចំនួន ១៥ ដែលមានកីឡាករ-កីឡាការិនីវ័យក្មេងចំនួន ១៣៩នាក់ចូលរួម ដោយប្រកួតលើ ១៩វិញ្ញាសា ៕

