ធ្លាក់ឧទ្ធម្ភាគចក្រពេទ្យ នៅកាលីហ្វ័រញ៉ា របួសធ្ងន់​៣នា​ក់ ​                      

សារព័ត៌មានអាមេរិក រាយការណ៍ថា មនុស្ស ៣ នាក់ ស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ បន្ទាប់ពីឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង បានធ្លាក់លើផ្លូវហាយវេ ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃចន្ទ ។

ឧទ្ធម្ភាគចក្រនេះ បានធ្លាក់ វេលាម៉ោង ៧ យប់ថ្ងៃចន្ទ (ម៉ោងក្នុងស្រុក) នៅលើផ្លូវហាយវេ ៥០ ភាគខាងកើតនៃតំបន់ Sacramento ដែលហោះចេញពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ UC Davis ។

នាយកដ្ឋានសង្គ្រោះបន្ទាន់តំបន់ Sacramento បានឱ្យដឹងថា អ្នកបើក រួមទាំងគិលានុបដ្ឋាយិកា និងគ្រូពេទ្យនៅលើឧទ្ធម្ភាគចក្រនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

មន្ត្រី បញ្ជាក់ថា អំឡុងកើតហេតុគឺគ្មានអ្នកជំងឺនៅលើឧទ្ធម្ភាគចក្រនោះទេ ខណៈមូលហេតុបណ្ដាលឱ្យធ្លាក់អាជ្ញាធរនៅមិនទាន់អាចកំណត់បាននៅឡើយនោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment