​ខ្សែ​ប្រយុទ្ធសញ្ញាតិប្រស៊ីល Moresche បង្ហាញអារម្មណ៍បែបនេះ ក្រោយចូលរួមជាមួយព្រះខ័នរាជស្វាយរៀង

ជាការពិតណាស់កាលពីម្សិលមិញក្លិបព្រះខ័នរាជស្វាយរៀង​ បានប្រកាសពីការចុះហត្ថលេខាលើខ្សែ​ប្រយុទ្ធ​សញ្ជាតិប្រស៊ីល Matheus Moresche​ ​ដើម្បីត្រៀមប្រជែងលីគ និងពាន AFC Challenge League ។​

កីឡាករវ័យ២៦ឆ្នាំរូបនេះមានកម្ពស់ ១.៨០ ម៉ែត្រ គឺជាអតីតកីឡាករ Central Coast នៃលីគកំពូលអូស្រ្តាលី ​ខណៈ​រូប​គេ​ធ្លាប់​មាន​បទពិសោធន៍​លេង​នៅ​លីគ​ប្រេស៊ីល​​,​ឡាតវី​ ​,បេឡារូស​​,សិង្ហបុរី​​,អូស្ត្រាលី​,​អ៊ីរ៉ាក់​ និង​ចិន​ផងដែរ។ ​

យ៉ាងណាមិញក្រោយចូលរួម​ជាមួយ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ខ្សែ​ប្រយុទ្ធសញ្ញាតិប្រស៊ីល Moresche​ បានិយាថា”ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​មកទីនេះ​ ហើយ​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឱ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ គឺជា​ក្លិប​បាល់ទាត់​មួយ​ដ៏​អស្ចារ្យ​ ហើយ​មាន​គ្រូ​បង្វឹក​ Pep​ ដែល​មក​ពី​អេស្ប៉ាញ​ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មក​កាន់​ទីនេះ… “៕

Written by 

Related posts

Leave a Comment