ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានទទួលជួបពិភាក្សាការងារសម្ងាត់ជាមួយអគ្គលេខាធិការ NATO លោក Mark Rutte នៅក្នុងរដ្ឋធានី Ankara កាលពីថ្ងៃចន្ទម្សិលមិញ។ ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីជំនួបពិភាក្សានោះទេ។
យ៉ាងណាក៏ដោយលោកប្រធានាធិបតីទួរគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសលោក Hakan Fidan និងរដ្ឋមន្ត្រីការពារជាតិលោក Yaşar Güler ក៏បានចូលរួមកិច្ចប្រជុំពិភាក្សាខាងលើនេះនៅវិមានប្រធានាធិបតីផងដែរ ដែលជាការកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូងរបស់ Rutte ទៅកាន់ Türkiye នៅក្នុងមុខតំណែងបច្ចុប្បន្នរបស់គាត់ ដែលគាត់បានធ្វើកាលពីខែមុន។
ក្រសួងការបរទេសទួរគីបានឲ្យដឹងថា លោក Fidan ក៏បានធ្វើការពិភាក្សាមួយទល់មួយដាច់ដោយឡែកជាមួយប្រធានអង្គការណាតូផងដែរ។ ព័ត៌មានលម្អិតនៃកិច្ចប្រជុំនេះមិនត្រូវបានគេបង្ហាញឡើយ។
លោក Rutte ដែលជាអតីតនាយករដ្ឋមន្ត្រីហូឡង់បានចូលកាន់តំណែងជាអគ្គលេខាធិការទី ១៤ របស់អង្គការណាតូនៅក្នុងខែតុលា ដោយបន្តពីលោក Jens Stoltenberg ដែលកាន់តំណែងយូរជាងគេ។
Türkiye ជាសមាជិកនៃសម្ព័ន្ធភាពណាតូតាំងពីឆ្នាំ ១៩៥២ ដែលមានរយៈពេលជាង៧០ ឆ្នាំ៕
ដោយ៖ ពេជ្រ