បន្ទាយមានជ័យ ៖នគម្រោងផ្លូវខេត្តលេខ ២៥៦១ ឬហៅផ្លូវតែហាំង ដែលបំបែកពីផ្លូវជាតិលេខ៥៦ ត្រង់មុខអនុវិទ្យាល័យតាបែនភ្ជាប់តទៅផ្លូវជាតិលេខ៥៨ ត្រង់ភូមិតំបន់១ ស្ថិតនៅភូមិសាស្ត្រឃុំតាបែននិងឃុំស្លក្រាមស្រុកស្វាយចេក ដែលពលរដ្ឋនិងអាជ្ញាធរទន្ទឹងរង់ចាំជាយូរមកហើយនោះ ចាប់ផ្តើមស្ថាបនាហើយ។
តាមព័ត៌មានទទួលបាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានផ្តល់សិទ្ធិស្ថាបនាផ្លូវនេះឲ្យទៅក្រុមហ៊ុនម៉ៅការស្ថាបនា ដែលជំហានដំបូងគឺក្រាលគ្រួសនិងល្បាយថ្មប្រមាណ ៨គម លើប្រវែងសរុប២៥ គម ។
លោក ឃ្លោក នួយ អភិបាលរងខេត្ត និង លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងដីស្នើសុំដោះស្រាយផលប៉ះពាល់របងលើការស្ថាបនាផ្លូវក្រាលល្បាយថ្ម ប្រវែង៨ គីឡូម៉ែត្រ ដែលស្ថិតនៅឃុំស្លក្រាមនិងឃុំតាបែន ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។
ផ្លូវនេះ ស្ថាបនា ដោយ ក្រុមហ៊ុនអឹង សឹមស៊ា មកពីរាជធានីភ្នំពេញ ដែលដេញថ្លៃបបាន ហើយបានដាក់គ្រឿងចក្រចុះអនុវត្តគម្រោងផ្លូវ២៥៦១ ហៅផ្លូវតែ ហាំងបំបែកពីផ្លូវជាតិលេខ៥៦ ឆ្ពោះទៅផ្លូវលេខ៥៨ ប្រវែង២៥ គម តាមរយ:ក្រសួងសាធារណ:ការនិងដឹកជញ្ជូន ដែលប្រើប្រាសថវិកាហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA) (ចៃកា) ។
តាមមន្ត្រីមូលដ្ឋានបឆនឲ្យដឹងថា នេះជាការអនុវត្តជំហាន១ ដោយលើកគ្រឹះក្រាលគ្រួស ល្បាយថ្មប្រវែង ៨ គមលើ២៥គម សិន ហើយនឹងបន្តជាជំហាន ៗ រហូតដល់គោលដៅកំណត់ ឈានទៅក្រាលកៅស៊ូ បញ្ចប់គម្រោងតែម្តង៕



