មនុស្ស ៦ នាក់ ស្លាប់ នៅថ្ងៃសុក្រនេះ ដោយសារភ្លើងឆេះការដ្ឋានសំណង់សណ្ឋាគារមួយកន្លែងក្នុងទីក្រុងប៊ូសាន ប្រទេសចិន បណ្តាលឲ្យមនុស្ស ៧ នាក់ទៀតរបួសធ្ងន់។

សេវាកម្មពន្លត់អគ្គីភ័យ ត្រូវបានដាក់ពង្រាយ ខណអាជ្ញាធរ បារម្ភពីចំនួនអ្នកស្លាប់ និងរងរបួស អាចមានការកើនឡើង ។
អគ្គីភ័យ បានឆាបឆេះ នៅវេលាម៉ោង ១០ និង ៥១ នាទីព្រឹកថ្ងៃសុក្រ នៅឯការដ្ឋានសំណង់នៃសណ្ឋាគារ Banyan Tree ដែលបច្ចុប្បន្នកំពុងសាងសង់ក្នុងស្រុក Gijang ទីក្រុងប៊ូសាន ។
គិតត្រឹមម៉ោង ១និង ២០ នាទីរសៀល (ម៉ោងក្នុងស្រុក) មនុស្សសរុប ១០ នាក់ ត្រូវបានជួយសង្គ្រោះចេញពីអគារកើតហេតុ ហើយមនុស្សជាង ១០០ នាក់ ត្រូវជម្លៀសចេញទាន់ពេល។

ប្រធានស្តីទី លោក Choi Sang-mok បានបញ្ជាឱ្យនាយកដ្ឋានពន្លត់អគ្គីភ័យ និងក្រសួងពាក់ព័ន្ធនានា ប្រមូលបុគ្គលិក និងឧបករណ៍ទាំងអស់ឱ្យអស់ពីលទ្ធភាពដើម្បីពន្លត់ភ្លើង ដោយបន្ថែមថា រាល់ការខិតខំប្រឹងប្រែងដើម្បីធ្វើការស្វែងរក និងជួយសង្គ្រោះ ដើម្បីការពារជនរងគ្រោះ និងធានាសុវត្ថិភាពរបស់អ្នកពន្លត់អគ្គីភ័យផងដែរ ៕

ដោយ៖ ពេជ្រ