ខេត្តត្បូងឃ្មុំ ៖ ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១៣ និង១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តត្បូងឃ្មុំបានឃាត់ខ្លួនមនុស្ស៧នាក់ និងគ្រឿងញៀនមួយចំនួនផងដែរ។
ការឃាត់ខ្លួនគឺនៅក្នុងចំណុចការដ្ឋានកំពុងសាងសង់មួយកន្លែង នៅតំបន់ព្រំដែន ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងនោះមានស្រី១នាក់ និងវត្ថុតាង ម៉្សៅក្រាមពណ៌ ស ថ្លា សង្ស័យជាថ្នាំញៀនចំនួន ៣០កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕



