លោក ត្រាំ៖ ទោះអ៊ុយក្រែន​ក្លាយ​ជា​របស់រុស្ស៊ី​ ឬមិនក្លាយ ប៉ុន្តែកុំភ្លេចបំណុលអាមេរិក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ុយក្រែន អាចជាផ្នែករបស់រុស្ស៊ី នៅថ្ងៃណាមួយ ខណលោក ក៏រំលឹកឡើងវិញនូវជំនួយដែលអាមេរិក ធ្លាប់ជួយក្រុងគៀវ ។

លោក ត្រាំ បានលើកឡើង ក្នុងបទសម្ភាស៍មួយថា អ៊ុយក្រែន មានដីដ៏មានតម្លៃយ៉ាងសម្បើម ពោលគឺដែនដីកម្រ ទាក់ទងនឹងប្រេង និងឧស្ម័ន ។

លោក បន្ថែមថា ខ្ញុំចង់បានលុយដែលយើងធ្លាប់ចំណាយរាប់រយពាន់លានដុល្លារ។ ពួកគេអាចចូលរួមជាមួយជនជាតិរុស្ស៊ី នៅថ្ងៃណាមួយ ឬមិនអាច ប៉ុន្តែយើងចាយប្រាក់ជាច្រើន នៅទីនោះ ។

លោក បន្តថា ខ្ញុំចង់បានវាមកវិញខ្លះ។ ពួកគេអាចទទួលបានប្រាក់រាប់ពាន់លានពីដីដ៏កម្រ ។

លោក បានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិក មិនអាចបន្តផ្ដល់ជំនួយបន្ថែមដល់ក្រុងគៀវទៀតទេ ដូចអ្វីដែលធ្លាប់លើកពីមុនមក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment