ក្លិបមេឃខៀវ Manchester City បានចាញ់ក្លិបបិសាចក្រហម Manchester United ដោយលទ្ធផល ១-២ ក្នុងជំនួប Manchester Derby ប្រកួតសប្ដាហ៍ទី១៦ ពានរង្វាន់ Premier League។
ការប្រកួតយប់មិញ ក្រុមម្ចាស់ផ្ទះ Man City បានបើកការនាំមុខមុន ១-០ នៅនាទី៣៦ ប៉ុន្តែត្រូវបានក្រុមភ្ញៀវ Man Utd វាយបកយកឈ្នះនៅចុងវគ្គទី២ ក្រោយចាយពេលត្រឹមតែ៣នាទីប៉ុណ្ណោះ បន្ទាប់ពីខ្សែបម្រើ Bruno Ferna nd es ស៊ុតពិន័យ១១ម៉ែត្របានសម្រេចនៅនាទី៨៨ និងកីឡាករ Amad Diallo ស៊ុតចូលនៅនាទី៩០។
បច្ចុប្បន្ន Man City បានធ្លាក់មកលេខរៀងទី៥ ក្នុងតារាងពិន្ទុពានរង្វាន់ Premier League ក្រោយប្រកួត១៦លើក ឈ្នះ៨ ស្មើ៣ ចាញ់៥ មាន២៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន៩ពិន្ទុ ខណៈ Man Utd ឈរលេខ១៣មាន២២ពិន្ទុ៕