ទាហានចូលនិវត្តន៍នៃកងកម្លាំងការពារអ៊ីស្រាអែល លោក Asher Fredman បានឲ្យដឹងពីការរកឃើញជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID នៅក្នុងឃ្លាំងអាវុធនៃចលនាហេសបូឡា Shia ។ នេះបើយោងតាមកាសែត The New York Post បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សំដីទាហានរូបនេះ។

យោងតាមលោក Fredman បាននិយាយថា ពេលដើរល្បាតភូមិមួយក្នុងប្រទេសលីបង់ ជាបន្ទាយក្រុមហេសបូឡា លោក ប្រទះឃើញកាំភ្លើងវែង កាំជ្រួចប្រឆាំងរថក្រោះ និងគ្រឿងផ្ទុះ អមជាមួយកញ្ចប់ថែទាំដែលមានសញ្ញា USAID ។
ទន្ទឹមនោះ តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានលើកឡើងថា ការកត់សម្គាល់របស់ទីក្រុងម៉ូស្គូ ដែលទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ធ្លាប់ផ្តល់ហិរញ្ញប្បទានដល់ក្រុមរ៉ាឌីកាល់ទូទាំងពិភពលោក បង្ហាញថានេះជាការពិត។
គួរបញ្ជាក់ថា នៅថ្ងៃទី ៣ ខែកុម្ភៈ សកម្មភាពរបស់ទីភ្នាក់ងារ USAID ត្រូវបានផ្អាកប្រកបដោយប្រសិទ្ធភាព។ តាមរយៈការសម្រេចចិត្តរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលមានរដ្ឋមន្ត្រីការបរទេសលោម Marco Rubio ជាប្រធានបណ្តោះអាសន្ននៃស្ថាប័ននេះ។ ការសន្និដ្ឋានរបស់អង្គការទាក់ទងនឹង USAID ត្រូវបានធ្វើឡើងតាមការស្នើសុំរបស់សហគ្រិនអាមេរិក លោក Elon Musk ដែលលោក Trump តែងតាំងឱ្យដឹកនាំទីភ្នាក់ងារថ្មីក្នុងគោលបំណងបង្កើនប្រសិទ្ធភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កាត់បន្ថយរចនាសម្ព័ន្ធរដ្ឋដែលបំប៉ោង និងការប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យ៕

ដោយ៖ ពេជ្រ