គិរីវង់សុខសែនជ័យ ជូនដំណឹងអំពីស្ថានភាពរបួស កីឡាករ  រី លាភផេង ​អំឡុងពេលប្រកួតជាមួយ​ទ័ព

កីឡាករ  រី លាភផេង របស់ក្លិបក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានរបួសក្បាលធ្ងន់ធ្ងរ​ ដោយមានឡានសង្គ្រោះចូលដល់ទីលានតែម្ដង ក្នុងអំឡុងពេលប្រកួតជាមួយក្លិបកងយោធពលខេមរភូមិន្ទ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី២១នៅកីឡដ្ឋានស្តាតចាស់កាលពីយប់មិញ ដោយបញ្ចប់ក្នុងលទ្ធផល ១-១។

យ៉ាងណាមិញក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានជូនដំណឹងដល់អ្នកគាំទ្រឲ្យបានជ្រាប​អំពីស្ថានភាព កីឡាករ  រី លាភផេង ផងដែរ​ ដោយបញ្ជាក់ថា ពេលនេះ រី លាភផេង មានស្ថានភាពល្អប្រសើរវិញ បន្ទាប់ពីបានពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូពេទ្យ។ ហើយនៅពេលនេះ លោកគ្រូពេទ្យនៅបន្តតាមដានស្ថានភាពរបស់ កីឡាករ រី លាភផេង៕

Written by 

Related posts

Leave a Comment