ក្រុមមេឃខៀវ Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Plymouth Argyle ក្នុងជុំទី ៥ នៃពានរង្វាន់ FA Cup ។ Plymouth បានឡើងមកជុំនេះក្រោយយកឈ្នះក្រុមកំពូលតារា Premier League ហង្សក្រហម Liverpool ១-០។
ចំណែក Manchester United ជួបក្រុម Fulham ខណៈ Newcastle United ប្រកួតជាមួយ Brighton និង Bournemouth ជួប Wolverhampton ។ Exeter City ឬ Nottingham Forest នឹងធ្វើជាម្ចាស់ផ្ទះទទួល Ipswich ខណៈដែល Aston Villa នឹងប្រកួតជាមួយ Cardiff City ។
ការប្រកួតជុំទីប្រាំនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១ និងទី ១ ខែមីនា ឆ្នាំ២០២៥៕
