កងទ័ពអ៊ីស្រាអែលចាប់ផ្តើមដកចេញពីច្រករបៀង Netzarim នៅហ្គាហ្សា

ទូរទស្សន៍សាធារណៈរបស់ប្រទេសអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមដកខ្លួនចេញពីច្រករបៀង​ Netzarim​ នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន។

ការដកទ័ពត្រូវបានរំពឹងថានឹងបញ្ចប់នៅថ្ងៃអាទិត្យនេះតែម្តង។ នេះបើយោងតាម ​​KAN ។

ច្រករបៀង Netzarim ត្រូវបានរៀបចំឡើងដោយកងទ័ពអ៊ីស្រាអែល ដើម្បីបំបែកតំបន់ Gaza ទៅជាតំបន់ភាគខាងជើង និងភាគខាងត្បូង និងរារាំងប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនពីការត្រឡប់ទៅផ្ទះវិញ។

ការដកទ័ពនេះ បានកើតឡើងបន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាសបានបញ្ចប់ការដោះដូរលើកទីប្រាំរបស់ពួកគេកាលពីថ្ងៃសៅរ៍ជាមួយនឹងអ្នកចាប់ជនជាតិអ៊ីស្រាអែលបីនាក់ដែលត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ១៨៣ នាក់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment