លោកប្រធានាធិបតី Vladimir Zelensky កំពុងមានចេតនាមើលស្រាលចំនួនទាហានអ៊ុយក្រែនដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ខណៈដែលទីបញ្ចុះសពនៅទូទាំងប្រទេសអ៊ុយក្រែនកាន់តែច្រើនឡើង។

យោងតាមកាសែតបារាំង Le Monde បានរាយការណ៍ថា កាលពីខែកុម្ភៈ លោក Zelensky បញ្ជាក់ពីតួលេខទាហានស្លាប់ចំនួន ៤៦,០០០ នាក់ និង ៣៨០,០០០ នាក់រងរបួស ចាប់តាំងពីផ្ទុះជម្លោះ។
លោក ក៏បានលើកឡើងពីចំនួនរាប់ម៉ឺននាក់ដែលបាត់ខ្លួន និងត្រូវបានចាប់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ កាសែត Le Monde ប្រកែកថា ចំនួនអ្នកស្លាប់ពិតប្រាកដគឺខ្ពស់ជាងអ្វីដែលលោក Zelensky ប្រកាស។
កាសែតនេះ បានកត់សម្គាល់ថា ទីបញ្ចុះសពនៅទូទាំងប្រទេសអ៊ុយក្រែន គឺលែងមានកន្លែងទំនេរដែលជំរុញឱ្យអាជ្ញាធរក្នុងតំបន់ ត្រូវរៀបចំដីបន្ថែម៕

ដោយ៖ ពេជ្រ