Netanyahu គាំទ្រផែនការជម្លៀសពលរដ្ឋប៉ាឡេស្ទីនរបស់ Trump ដែលអន្តរជាតិរិះគន់ខ្លាំង

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសាទរចំពោះផែនការដែលរងការរិះគន់យ៉ាងទូលំទូលាយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការផ្លាស់ទីប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាស្រ្ទីប ដោយនិយាយថាយើង មានឆន្ទៈធ្វើការងារនេះ ។

នៅក្នុងបទសម្ភាសន៍របស់ដែលចាក់ផ្សាយ កាលពីល្ងាចថ្ងៃសៅរ៍ ខណដែលនាយករដ្ឋមន្ត្រីរូបនេះ បញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងនោះលោក Netanyahu បានប្រកាសគាំទ្រសំណើរបស់លោក Trump ដែលកំពុងបង្កឱ្យមានការព្រួយបារម្ភ និងការថ្កោលទោសនៅទូទាំងមជ្ឈិមបូព៌ា រួមទាំងពិភពលោក។

លោក Netanyahu បាននិយាយថា វាសំដៅដល់វិធីសាស្រ្តដ៏ត្រឹមត្រូវចំពោះអនាគតនៃទឹកដីប៉ាឡេស្ទីន ខ្ញុំគិតថា សំណើរបស់លោកប្រធានាធិបតី Trump គឺជាគំនិតថ្មីដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយវាមានសក្តានុពលក្នុងការផ្លាស់ប្តូរអ្វីគ្រប់យ៉ាងនៅក្នុងតំបន់ហ្គាហ្សា។

លោក បានបន្ថែមថា លោក Trump ប្រាប់ខ្ញុំថា ខ្ញុំចង់បើកច្រកទ្វារ និងផ្តល់ឱ្យពួកគេនូវជម្រើសមួយក្នុងការផ្លាស់ទីលំនៅជាបណ្តោះអាសន្ន ខណៈពេលដែលយើងសាងសង់កន្លែងឡើងវិញ ។

គួរបញ្ជាក់ថា លោក Netanyahu បានប្រកាសពីការគាំទ្ររបស់លោក ចំពោះផែនការជម្លៀសពលរដ្ឋប៉ាឡេស្ទីន ឲ្យចេញពីទឹកដីហ្គាហ្សា ដើម្បីធ្វើការស្ដារឡើងវិញ និងបោសសម្អាតគ្រាប់មីនផ្សេងៗដែលសល់ពីជម្លោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment