លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សា​ជាមួយលោក Woo Won-shik ប្រធានរដ្ឋសភានៃប្រទេសកូរ៉េខាងត្បូង

នារសៀលថ្ងៃទី៧ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា​ជាមួយលោក Woo Won-shik ប្រធានរដ្ឋសភានៃប្រទេសកូរ៉េខាងត្បូងដែលអញ្ជើញទៅចូលរួមពិធីបើកព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីលើកទី ៩ នៅសណ្ឋាគារកោះព្រះអាទិត្យក្នុងទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន។

លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលជាង ៣០ ឆ្នាំចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរវាងចិននិងកូរ៉េខាងត្បូងមក  ទំនាក់ទំនង​ចិន​-​កូរ៉េខាងត្បូង​បន្ត​អភិវឌ្ឍ​ដោយឥតឈប់ឈរ ។ គោលនយោបាយរបស់ចិនចំពោះកូរ៉េខាងត្បូងមានស្ថិរភាព។ នាពេលបច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិនិងតំបន់មានភាពមិនប្រាកដប្រជាកាន់តែច្រើនឡើង ប្រទេសចិន និងកូរ៉េខាងត្បូងគួរតែខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-កូរ៉េខាងត្បូង។ គួរតែពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន  និងបង្កើនមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ។

ជាការឆ្លើយតប លោក Woo Won-shik បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងនិងចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ ភាគីកូរ៉េខាងត្បូងមានឆន្ទៈធ្វើការជាមួយភាគីចិនដើម្បីជំរុញទំនាក់ទំនងកូរ៉េខាងត្បូង-ចិនឱ្យកាន់តែល្អក្នុងឆ្នាំថ្មី៕

Written by 

Related posts

Leave a Comment