អាគារទីបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តថ្មីដែលចំណាយថវិការ សាងសង់នឹងលេចរូបរាង១៥ខែខាងមុខ

តាកែវ៖ ឧបនាយករដ្ឋមន្រ្តីសាយ សំអាល រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមានប្រសាសឱ្យដឹងថា រហូតមកដល់ឆ្នាំ២០២៥នេះ ក្រសួងបានចុះបញ្ជីដីធ្លី បានចំនួនប្រមាណ៤លានក្បាលដីហើយ ខណៈសល់ ៥០ម៉ឺនក្បាលដីទៀតតែប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ។

ថ្លែងនៅក្នុងពិធីបុកគ្រឹះសាងសង់អាគារបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថ្មី នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃ សុក្រ ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានមានប្រសាសន៍បន្តថា មន្រ្តីក្រសួងដែនដីនឹងប្រឹងប្រែងបិទបញ្ចប់ការចុះបញ្ជីក្បាលដី ដែលនៅសល់ប្រមាណ៥០ម៉ឺនក្បាលដីទៀត នៅឆ្នាំ២០២៦ខាងមុខនេះ ការបិទបញ្ចប់ការចុះបញ្ជីក្បាលដីជូនបងប្អូនប្រជាពលរដ្ឋ វានឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីនិងកាត់បន្ថយពីបញ្ហាជំលោះដីធ្លីផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានលើកឡើងផងដែរថា តាមរយៈការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋបានចំនួនដ៏ច្រើននេះ វាបានធ្វើឱ្យបញ្ហាទំនាស់និងជំលោះដីធ្លីនៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងពោលទំនាស់ដីធ្លីដែលកំពុងតែស្ថិតនៅក្នុងដៃរបស់ក្រសួងដែនដី មាននៅក្រោម១ពាន់រឿង ហើយមន្រ្តីក្រសួងកំពុងតែប្រឹងប្រែងដោះស្រាយបញ្ចប់បញ្ហាក្នុងពេលឆាប់ៗខាងមុខនេះ ដោយឡែកបញ្ហារបស់បុរីក៍ក្រសួងបានដោះស្រាយបានមួយចំនួនធំ ហើយរហូតមកដល់ពេលនេះមានបុរីជាង ២០ប៉ុណ្ណោះដែលកំពុង​តែ​ដោះស្រាយបន្ត។

លោកឧត្តមសេនីយ៍សេង មហា មេបញ្ជាការកងរាជអាវុធហត្ថតាកែវបានអោយដឹងថាដោយសារទីបញ្ជាការចាស់តូចចង្អៀតពេកនោះលោកក៏បានសុំគោលការណ៍ពីនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទែប្រទេសរកទីតាំងថ្មីដែលជាដីរបស់មន្ទីរអភិវឌ្ឍជនបទខេត្តចំនួន២ហិតាកន្លះក្រោមការជួយជ្រោងជ្រែងពីលោកអភិបាលខេត្តផងនោះយើងទទួលបានទីតាំងថ្មីមានលក្ខណ:ធំទូលាយ។ លោកឧត្តមសេនីយ៍មេបញ្ជាការបានបន្តទៀតថាបន្ទាប់ពីទទួលបានទីរងថ្មីរួចលោកក៏បានរៀបចំចាក់ដី ធ្វើរបង ធ្វើរោងដាក់ឡាន កន្លែងស្នាក់នៅរបស់កងកំលាង ដាំដើមឈើនឹងសាងសង់រូបគ្រុតនៅខ្លោងទ្វាចូលសរុបជាថវិការអស់ជាង១០០០លានរៀល។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ចំពោះអាគារទីបញ្ជាការដ្ឋានដែលធ្វើពិធីបុកគ្រះសាងសង់នៅពេលនេះមានចំនួន២អាគារ ទី១អាគាសម្រាប់ធ្វើការងារមានទុំហំទទឹង១២បណ្តោយ៥៦មដោយមានកំពស់៣ជាន់តែត្រៀមទុកសម្រាប់តទើងលើ១ជាន់ទៀតដែលគ្រោងចំណាយថវិការអស់ជាង៦៥មុឺនដុល្លាហើយ១ខ្នងទៀតជាអាគារនគរបាលយុត្តិធ័មមានទុំហំទទីង៩មបណ្តោយ៣៣មកន្លះនឹងមានកំពស់២ជាន់ដោយគោងចំណាយថវិការសាងសង់អស់ប្រមាណ៣៥មុឺនដុល្លាអញ្ចឹង ការសាងសង់អាគារទីបញ្ជារការដ្ឋានថ្មីនេះចំណាយថវិការអស់ជាង១លានដុល្លា ហើយរយ:ពេលសាងសង់គឺ១៥ខែនឹងហើយរួចរាល់។ត្រាំកក់

Written by 

Related posts

Leave a Comment