អាជ្ញាធរ បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរធុនតូចមួយគ្រឿង ជួបឧបទ្ទវហេតុធ្លាក់នៅភាគខាងលិចរដ្ឋអាឡាស្កា តាមផ្លូវទៅកាន់សហគមន៍មជ្ឈមណ្ឌល Nome កាលពីថ្ងៃសុក្រ នៅលើផ្ទៃសមុទ្រទឹកកក ខណមនុស្សទាំងអស់ជិះនៅលើនោះស្លាប់ទាំងអស់ ។

លោក Mike Salerno អ្នកនាំពាក្យរបស់ឆ្មាំឆ្នេរសមុទ្រអាមេរិក បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ ស្វែងរកទីតាំងដែលគេស្គាល់ចុងក្រោយរបស់យន្តហោះដោយជិះឧទ្ធម្ភាគចក្រ ហើយក៏ប្រទះឃើញបំណែកយន្តហោះនោះ។
យោងតាមនាយកដ្ឋានសុវត្ថិភាពសាធារណៈរបស់រដ្ឋអាឡាស្កា បានបញ្ជាក់ថា យន្តហោះដែលមានម៉ាស៊ីនទោល Bering Air ធ្វើដំណើរពីទីក្រុង Unalakleet កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដែលមានដឹកអ្នកដំណើរ ៩ នាក់ និងពីឡុតម្នាក់។
ទន្ទឹមនោះ សេវាអាកាសធាតុជាតិ អះអាងថា យន្តហោះ Cessna Caravan ចាកចេញពីទីក្រុង Unalakleet នៅម៉ោង ២ និង ៣៧ នាទី រសៀល ហើយមន្រ្តី បានបាត់ការទាក់ទងជាងមួយម៉ោង ហើយផ្លូវដែលយន្តហោះធ្វើដំណើរគឺមានព្រិល និងអ័ព្ទស្រាល ជាមួយនឹងសីតុណ្ហភាព ១៧ ដឺក្រេ (ដក ៨.៣ អង្សាសេ) ។
ក្រុមមន្ត្រី បានបាត់ការទាក់ទងជាមួយយន្តហោះតិចជាងមួយម៉ោងក្រោយ។ ឆ្មាំសមុទ្រ បាននិយាយថា យន្តហោះនេះបាត់ប្រហែល ៣០ ម៉ាយល៍ (៤៨ គីឡូម៉ែត្រ) ពីភាគអាគ្នេយ៍នៃទីក្រុង Nome ។
យោងតាមឆ្មាំឆ្នេរសមុទ្រ បានបន្ថែមថា យន្តហោះនេះ ធ្លាក់ចម្ងាយ ១២ ម៉ាយល៍ (១៩ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រ ដែលក្រាលដោយទឹកកក ៕

ដោយ៖ ពេជ្រ