Liverpool បានឡើងទៅប៉ះ Newcastle United សម្រាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup នៅកីឡដ្ឋាន Wembley នៅខែក្រោយ បន្ទាប់ពីបានវាយបកយកឈ្នះ Tottenham Hotspur ដោយលទ្ធផល ៤-០ ក្នុងជើងទី២ កាលពីយប់មិញនៅកីឡដ្ឋាន Anfield ខណៈសរុបទាំង២ជើង Liverpool ឈ្នះ Spurs ៤-១។
៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Liverpool រកបានដោយកីឡាករ Cody Gakpo នាទី៣៤ Mohamed Salah ស៊ុតបាល់១១ម៉ែត្រនាទី៥១ Dominik Szoboszlai នាទី៧៥បាលចូលទីខ្លួនឯង និង Virgil van Dijk នាទីទី៨០៕
