ស្ត្រីជាង ១០០នាក់ ត្រូវគេរំលោភហើយដុតទាំងរស់ អំឡុងចលនាហែកគុក នៅកុងហ្គោ

យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា អ្នកទោសស្រីជាង ១០០ នាក់ ត្រូវគេចាប់រំលោភ បន្ទាប់មកដុតទាំងរស់  អំឡុងពេលការចាប់ឃុំខ្លួននៅក្នុងទីក្រុង Goma នៃប្រទេសកុងហ្គោ។

 អ្នកទោសរាប់រយនាក់ បានរត់ចេញពីពន្ធនាគារ Munzenze កាលពីថ្ងៃច័ន្ទសប្តាហ៍មុន បន្ទាប់ពីអ្នកប្រយុទ្ធមកពីក្រុមឧទ្ទាម M23 ចាប់ផ្តើមដណ្តើមកាន់កាប់ទីក្រុងធំៗរបស់កុងហ្គោ ។

 ឯកសារផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ស្ត្រីចន្លោះពី ១៦៥ ទៅ ១៦៧ នាក់ រងការវាយដំដោយអ្នកទោសប្រុសៗ ។

 Goma ដែលជាទីក្រុងដ៏សំខាន់មួយដែលមានប្រជាជនជាងមួយលាននាក់ ត្រូវបានក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេស Rwanda វាយលុកចូលពីភាគខាងកើត ។

 ទីក្រុងនេះ បានធ្លាក់ចូលទៅក្នុងភាពចលាចល ដោយសាកសពពាសពេញដងផ្លូវ និងមីស៊ីល ហោះពេញទីក្រុង ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment