ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ថ្នាក់ជាតិ កាលពីម្សិលមិញបានរកឃើញ២ក្រុមកក់កៅអីវគ្គ៨ក្រុមបន្ថែមទៀតរួមមាន ក្រុមភ្នមពេញក្រោន និង កងយោធពលខេមរភូមិន្ទ ។
ការប្រកួតជើងទី២ ម្សិលមិញ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានយកឈ្នះលើក្រុមឈើតុំខេត្តពោធិ៍សាត់ ដោយលទ្ធផល ៧-០(សរុបទាំង២ជើងភ្នំពេញក្រោន ឈ្នះ ឈើតុំខេត្តពោធិ៍សាត់ ៩-០) ខណៈកងយោធពលខេមរភូមិន្ទ ស្មើជាមួយអង្គរថាយហ្គឺរ ៣-៣(សរុបទាំង២ជើង ទ័ព ឈ្នះអង្គរថាយហ្គឺរ ៦-៣)។
គិតត្រឹមពេលនេះការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ថ្នាក់ជាតិ បានរកឃើញ៣ក្រុមហើយឡើង៨ក្រុមចុងក្រោយរួមមាន បឹងកេត ភ្នំពេញក្រោន និងកងយោធពលខេមរភូមិន្ទ ។ដោយឡែកសម្រាប់ការប្រកួតថ្ងៃទី៦ កុម្ភ: ក្លិបបាល់ទាត់វិសខា នឹងត្រូវជួបក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប នៅក្នុងកីឡដ្ឋានព្រីនស៍៕
