Premier League សរុបការចំណាយប្រហែល ៣៧០លានផោន ​ក្នុងទីផ្សារដោះដូររដូវរងា

លីគអង់គ្លេស Premier league មានការចំណាយសរុបលើការដោះដូរកីឡាករខ្ពស់ជាងគេប្រមាណ ៣៧០លានផោន ក្នុងទីផ្សារដោះដូរកីឡាកររដូវរងារ ​  ជាមួយគ្នានោះ ក្លិបមេឃខៀវ Manchester City ជាក្រុមចំណាយច្រើនជាងគេប្រមាណ ១៨០លានផោន ។

ការចំណាយសរុបវាបានកើនឡើងយ៉ាងខ្លាំងប្រហែល ១០០លានផោន បើធៀបនឹងឆ្នាំមុន ដ្បិតស្ថិតិសរុបនេះ នៅតែមានការធ្លាក់ចុះនៅលើកំណត់ត្រាឆ្នាំ២០២៣ ដែលមានចំនួនប្រមាណ ៨១៥លានផោន។

Man City បានឈរជាក្រុមមានចំណាយខ្ពស់ជាងគេបែបនេះ ក្រោយពេលបានចុះហត្ថលេខាតម្លៃ ៥០លានផោន ទិញខ្សែបម្រើ Nico Gonzalez ពីក្លិប FC Porto នៅមុនថ្ងៃកំណត់ម៉ោងបិទទីផ្សារដោះដូរ។ ហើយក្លិបនេះ ក៏មានខ្ទង់ចំណាយច្រើនទី២ បន្ទាប់ក្លិប Chelsea ដែលកាលឆ្នាំ២០២៣ ចំណាយសរុប ២៧៥លានផោន ក្នុងទីផ្សារដោះដូររដូវរងានេះ ៕

Written by 

Related posts

Leave a Comment