ទឹកជំនន់នៅរដ្ឋ Queensland អូស្ត្រាលី រងការបំផ្លិចបំផ្លាញមិនគួរឱ្យជឿ

អភិបាលរដ្ឋ Queensland បាននិយាយថា ទឹកជំនន់ នៅភាគខាងកើតប្រទេសអូស្ត្រាលី ធ្វើឱ្យមានការបំផ្លិចបំផ្លាញមិនគួរឱ្យជឿលើសហគមន៍នានានៅទូទាំងភាគខាងជើងនៃរដ្ឋ Queensland ទោះបីជាចំនួនទឹកភ្លៀង និងកម្ពស់ទឹកជំនន់នានាថមថយលឿនជាងការព្យាករណ៍ក៏ដោយ។

អ្នកស្រុករាប់ពាន់នាក់ដែលបានជម្លៀសចេញពីផ្ទះរបស់ពួកគេ នឹងវិលត្រឡប់មកវិញ នៅថ្ងៃអង្គារនេះ ប៉ុន្តែគេបារម្ភថាផ្ទះ និងអាជីវកម្មរាប់រយត្រូវទឹកជំនន់បំផ្លាញ ។

អភិបាលរដ្ឋ លោក David Crisafulli បានប្រាប់ឲ្យដឹងថា វាជាគ្រោះមហន្តរាយដ៏ខ្លាំងបំផុតក្នុងរយៈពេលជាងច្រើនឆ្នាំ។

គួរបញ្ជាក់ថា ផ្នែកខ្លះនៃរដ្ឋ Queensland និងតំបន់ជុំវិញ ត្រូវបានវាយលុកដោយទឹកភ្លៀងកម្ពស់ជិត ២ ម៉ែត្រ (៦.៥ ហ្វីត) ចាប់តាំងពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យមានការព្រមានអំពីទឹកជំនន់ និងការដាច់ចរន្តអគ្គិសនី ប៉ុន្តែលោក អភិបាល និយាយថា លក្ខខណ្ឌអាកាសធាតុស្ថិតក្នុងស្ថានភាពល្អ ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment