ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកនឹងចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup នៅថ្ងៃអាទិត្យ នាទីក្រុង New Jersey សហរដ្ឋអាមេរិក។
ដំណឹងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពី FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានប្រកាសថាខ្លួនបានបើកការិយាល័យនៅអគារ Trump Tower នៃទីក្រុងញូវយ៉ក។
សហរដ្ឋអាមេរិកកំពុងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃព្រឹត្តិការណ៍ Club World Cup ហើយនឹងក្លាយជាសហម្ចាស់ផ្ទះសម្រាប់ World Cup ឆ្នាំក្រោយ រួមជាមួយប្រទេសកាណាដា និងម៉ិកស៊ិក។
Chelsea នឹងត្រូវជួបជាមួយ Paris St-Germain ឬ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Club World Cup នៅកីឡដ្ឋាន MetLife ហើយកីឡដ្ឋាននឹងធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ World Cup នៅឆ្នាំក្រោយផងដែរ៕
