បុរសដែលដុតខ្លួននៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីព្រឹកម្សិលមិញ បានស្លាប់ហើយ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសាររលាកភ្លើងធ្ងន់ធរពេកគ្រូពេទ្យមិនអាចសង្គ្រោះបាន។
គួររំលឹកថា បុរសម្នាក់មានសភាពឆេះរោលខ្លោចពេញខ្លួន ត្រូវអ្នកដើរហាត់ប្រាណប្រទះឃើញផ្អើលក្នុងបរិវេណពហុកីទ្បដ្ឋានជាតិអូឡាំពិក ខណៈគេដឹងថាបុរសរូបនោះបានចាក់សាំងដុតសម្លាប់ខ្លួនឯង ដោយសារតែការញៀនគ្រឿងញឿន ហើយលើកនេះក៏ជាលើកទី២ ខណដែលបុរសរូបនោះធ្លាប់បានព្យាយាមអត្តឃាតម្តងរួចមកហើយ។
ហេតុការណ៍ ដុតសម្លាប់ខ្លួនជាលើកទី២នេះ កើតឡើង នៅព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតនៅសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយ ភ្លាមៗនោះជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ៕



